ប្រវត្តិរូបសង្ខេប

ឆ្នំា ពិពណ៌នា
១៩៩៣: អង្គការឃែរអន្តរជាតិ ​CARE Internationalបានទទួលជំនួយពីរដ្ឋាភិបាលអូស្រ្តាលីដើម្បីអនុវត្តសាកល្បង គម្រោងសីលា Social Economic Improvement for Local Agency (SEILA) នៅក្នុងរាជធានីភ្នំពេញ។ គម្រោងនេះមានគោលបំណងផ្តល់ឥណទាន ដល់ក្រុមដែលងាយរងគ្រោះ នៅក្នុងរាជធានីភ្នំពេញ​។ទន្ទឹមនឹងនោះដែរ អង្គការនេះក៏បានអនុវត្ត គម្រោងធានាគារភូមិ នៅក្នុងខេត្តពោធិ៍សាត់និងបន្ទាយមានជ័យផង ដែរដែលទទួល​បាន ​ជំនួយពីUNDP និង CARERE។
១៩៩៦: អង្គការសីលានិធិត្រូវបានបងើ្កតឡើង ដែលបានពីការបញ្ចូលនូវគម្រោងទាំងបី​របស់អង្គការឃែរដែលនៅពេល នោះអង្គការឃែរដើរតួនាទីជាទីប្រឹក្សាផ្តល់ យោបល់ដល់អង្គការសីលានិធិគម្រោង ទាំងបីរបស់អង្គការឃែរនៅពេលនោះ ក្លាយជាសាខាទាំងបីរបស់​អង្គការសីលានិធិ។
១៩៩៨: អង្គការសីលានិធិបានចាប់ផ្តើមផ្តល់ទុនជា ឥណទានបុគ្គលសាកល្បងដែល ​មាន​​ទំហំឥណទានរហូតដល់៥០០ដុល្លារ ដល់ប្រជាពលរដ្ឋ ចំនួន១០០នាក់នៅ ក្នុង​រាជធានីភ្នំពេញ​។
២០០១: អង្គការសីលានិធិបានចុះបញ្ជីជាមួយ ធនាគារជាតិនៃកម្ពុជាក្លាយជាប្រតិបត្តិករ​មីក្រូហិរញវត្ថុជនបទ។ នៅក្នុងឆ្នាំនោះដែរសាខាថ្មីមួយទៀតត្រូវបានបងើ្កតទ្បើង គឺសាខាស្រុកម៉ាទ្បៃនៃខេត្តបន្ទាយមានជ័យ។
២០០២: សាខាខេត្តបាត់ដំបងត្រូវបានបងើ្កតទ្បើង។
២០០៣: បានប្តូរទៅជាក្រុមហ៊ុនឯកជន ទទួលខុសត្រូវមានកម្រិត និងក្លាយទៅជាស្ថាប័ន មីក្រូហិរញ្ញវត្ថុដោយ មានការទទួល ស្គាល់ពីធនាគារជាតិនៃកម្ពុជា។
២០០៦: CARD Inc.អ្នកវិនិយោគក្រៅប្រទេសបានក្លាយជាម្ចាស់ភាគហ៊ុនរបស់ សីលានិធិ លីមីធីត។
២០០៧: ទទួលបានអាជ្ញាប័ណ្ណអចិន្រៃ្តយ៍ពីធនាគារជាតិនៃកម្ពុជាជាគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុសីលានិធិ​ លីមីធីត។នៅក្នុងឆ្នាំនេះដែរសាខាថ្មីមួយត្រូវបានបងើ្កតទ្បើងបនែ្ថមទៀតគឺ​សាខាខេត្តសៀមរាប។
២០០៨: សាខាថ្មីមួយទៀតបានបង្កើតឡើង គឺសាខាកំពង់ចាម។
២០០៩: Catalyst Microfinance Investors (ស៊ីអឹមអាយ) International Holding បានក្លាយ ជាម្ចាស់ភាគហ៊ុនថ្មីមួយទៀត។
២០១០: បង្កើតសាខាបីនៅ ថ្មគោល ថ្មពួក និងនៅភ្នំព្រឹក។
២០១១: បង្កើតសាខាពីរនៅ កំរៀង និងបាវិល។
២០១៣: ជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិថ្មីព្រមទំាងមាន
Share