អតិថិជនជោគជ័យ

អតិថិជនជោគជ័យនិងអាជីវកម្មរបស់ខ្លួនរបស់យើង

មនុស្សជាច្រើននៃអតិថិជនរបស់យើង កំពុងមានស្រាប់ម្ចាស់អាជីវកម្ម តូចឬអ្នកទាំងឡាយណា ដែលត្រូវបានចាប់ផ្តើម អាជីវកម្មខ្នាតតូច របស់ខ្លួនជាលើកដំបូង ខ្លាំងណាស់។ នៅសីលានិធិយើង ព្យាយាមដ៏ល្អបំផុត របស់យើងដើម្បីផ្តល់ឱ្យពួកគេជាមួយ នឹងការផ្តល់ប្រាក់កម្ចី អាចបត់បែនបានច្រើន បំផុតនៅអត្រាការប្រាក់ មានតំលៃសមរម្យបំផុត។ ទំព័រនេះត្រូវបានផ្តល់ដល់អតិថិជននា ពេលបច្ចុប្បន្នរបស់យើង និងអតិថិជននាពេលអនាគត សម្រាប់ការប្តេជ្ញាចិត្ត និងស្មារតីដ៏រឹងមាំ របស់ពួកគេ និងការចូលទៅក្នុងភាពជាសហគ្រិនសូមអានអំពីរឿងរ៉ាវ របស់ពួកគេនៅទីនេះ

លោកស្រី យ៉ា ម៉ៅ អាយុ ៣៩ឆ្នាំ​ មានមុខរបរ លក់ត្រី បន្លែ និងគ្រឿងទេស រស់នៅស្រុក សំពៅលូន ខេត្តបាត់ដំបង។ មុនទទួលបាន ប្រាក់កម្ចី គាត់មានការ ខ្វះខាតទុន ក្នុងការទិញ អីវ៉ាន់លក់។ លើសពីនេះ ផ្ទះគាត់ធ្វើ ពីឈើប្រក់សង្កសីទំហំ ៤មx៥ម។ គាត់ខ្ចីប្រាក់ពី សីលានិធិ ចំនួន ១០០,០០០បាត ដើម្បី ទិញអីវ៉ាន់បន្ថែម និងសល់មួយ ចំនួនយកទៅ ធ្វើចំការ។ បន្ទាប់ពី ទទួលប្រាក់កម្ចី ពីសីលានិធិ គាត់បាន ពង្រីកមុខរបរគាត់ និងបាន ពង្រីកផ្ទះ បាន៦មx១០ម ជាពិសេសគាត់ បានទិញឡាន TOYOTA CAMERY មួយគ្រឿង តំលៃ៣,៥០០ដុល្លារ។ គាត់អរគុណ សីលានិធិ ដែលបាន ផ្តល់ប្រាក់កម្ចី និងធ្វើ អោយជីវភាព គាត់ប្រសើរឡើង។ គាត់ប្រថ្នាអោយ សីលានិធិ នឹងមាន ការគាំទ្រ ពីអតិថិជន កាន់តែច្រើន។
DSC05197

លោកស្រី យ៉ា ម៉ៅ

អ្នកលក់គ្រឿងទេសខេត្តបាត់ដំបង
លោក កែវ សាម៉េន អាយុ ៣៥ឆ្នាំ មានមុខរបរ ជាជាងសិប្បកម្ម ទ្វារដែក និងបង្អួច នៅស្រុក បាត់ដំបង ខេត្តបាត់ដំបង។ មុនពេលខ្ចីប្រាក់ ពីសីលានិធិ គាត់មានការ ខ្វះខាតប្រាក់ ក្នុងការ ទិញដែក ដើម្បីធ្វើបង្អួច និងទ្វារ អោយអតិថិជន។ ហើយផ្ទះគាត់ មានទំហំ ៤មx៨ម ជញ្ជឹងសង្កសី និងដំបូល ប្រក់សង្កសី។ គាត់ខ្ចីប្រាក់ ពីសីលានិធិ ចំនួន ១,៨០០ដុល្លារ ដើម្បីទិញដែក និងពង្រីក មុខរបរគាត់។ បន្ទាប់ពីគាត់ ទទួលបានប្រាក់កម្ចីពី សីលានិធិ គាត់បានពង្រីក ផ្ទះទំហំ ៧មx២៣ម ហើយអាច រកចំណូលបាន ច្រើនជាងមុន និងមានការ កម្មង់ទិញពី អតិថិជនច្រើន។​ លើសពីនេះ ក្នុងកំឡុងពេល ខ្ចីប្រាក់ពី សីលានិធិ បាន២ឆ្នាំគាត់ បានទិញឡាន មួយគ្រឿង និងដីមួយកន្លែង ទៀត។ គាត់មានផែនការ ពង្រីកមុខរបរ គាត់ហើយ និងបើកអាជីវកម្ម ថ្មីផ្សេងទៀត។ គាត់អរគុណ ដល់សីលានិធិ ដែលបានផ្តល់ ប្រាក់កម្ចី និងអាចអោយ គាត់ទិញបាន ឡាននិងដី។ បើគ្មានប្រាក់ កម្ចីពីសីលានិធិទេគាត់នឹងពុំមាន អ្វីដូចសព្វថ្ងៃនេះទេ។
Keo-Samen

លោក កែវ សាម៉េន

សិប្បកម្មទ្វារដែកនិងបង្អួចខេត្តបាត់ដំបង
លោកស្រី ផេង បូ អាយុ​​ ២៦ឆ្នាំ រស់នៅស្រុក សៀមរាប ខេត្តសៀមរាប។​ មុនពេលទទួលបាន ប្រាក់កម្ចី គាត់មានការខ្វះខាត ដើមទុនដើម្បីពង្រីក មុខរបរគាត់​ (លក់បុកល្លុង និងមីឆា)។ លើសពីនេះ ផ្ទះគាត់តូច ហើយប្រក់ស្លឹកត្នោត ដែលពិបាកក្នុងការ រស់នៅជាពិសេសពេល មានខ្យល់ និងភ្លៀង។ ក្រោយមក គាត់បានខ្ចីប្រាក់ពីសីលានិធិ ចំនួន១,០០០,០០០រៀល ដើម្បីពង្រីកមុខរបរ របស់គាត់ ។ ក្រោយមកគាត់បាន ពង្រីកមុខរបររបស់គាត់ និងរកចំណូល បានច្រើន ដោយសារប្រាក់កម្ចីសីលានិធិ។ លើសពីនេះ គាត់បានផ្លាស់ប្តូរ ផ្ទះរបស់គាត់ពីប្រក់ ស្លឹកត្នោតទៅជាប្រក់សង្កសី ដែលមានផាសុខភាព និងភាពងាយស្រួល ក្នុងការរស់នៅ។ គាត់សូមអរគុណ សីលានិធិបានផ្តល់ ប្រាក់កម្ចី និងធ្វើ អោយជីវភាពគាត់ ប្រសើរជាងមុន។
Pheng-Bo

លោកស្រី ផេង បូ

អ្នកលក់មីឆាខេត្តសៀមរាប
លោកស្រី វ៉ែន សម្បតិ្ត មានអាយុ ៥៣ឆ្នាំ​ មានមុខរបរ ធ្វើចំការ​ ដាំដំឡូងមី និងពោត​ រស់នៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ មុនពេលទទួល បានប្រាក់កម្ចី គាត់មានការខ្វះខាតទុនសម្រាប់ ធ្វើចំការ ដាំពោត និងដំឡូងមី។ ពេលនោះ ផ្ទះរបស់ គាត់តូចប្រក់ស្បូ​វ ដែលមានការពិបាក ក្នុងការរស់នៅ។ គាត់ខ្ចីប្រាក់ចំនួន ៦,០០០,០០០រៀល ដើម្បីដាំពោត និងដំឡូងមី។ក្រោយ ពីទទួលបាន ប្រាក់កម្ចី គាត់មានប្រាក់គ្រប់គ្រាន់ សំរាប់ទិញពូជ និងដាំដំឡូងមី។​ លើសពី នេះគាត់បាន ផ្លាស់ប្តូរផ្ទះគាត់ ពីប្រក់ស្បូវ​ទៅជាប្រក់សង្កសី ហើយមានលុយសល់ទិញ គោយន្តបាន១គ្រឿង។ ជាចុងក្រោយគាត់ អរគុណសីលានិធិ ដែលបានធ្វើអោយជីវិត គាត់មានភាពប្រសើរឡើង។
Vem-Sambath

លោកស្រី វេន សម្បត្តិ

កសិករ (ដាំដំឡូងមី និងពោត)ខេត្តបាត់ដំបង
Share